Man UTD ឡើងវគ្គ៨ក្រុម FA Cup ខណៈ Spurs ធ្លាក់
Manchester United បានវាយបកយកឈ្នះ West Ham United ដោយលទ្ធផល ៣ទល់នឹង១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ FA Cup។
ក្រុមញញួរធំបាននាំមុខមុនដោយ Said Benrahma ក្នុងនាទី៥៤។ យ៉ាងណា ខ្សែការពារ Nayef Aguerd បានភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងក្នុងនាទី៧៧ឲ្យ Man UTD តាមស្មើ។ Alejandro Garnacho បានទាត់កោងបញ្ចូលទីនាទី៩០ មុន Fred បន្ថែមគ្រាប់ទី៣នាទី៩០+៥។
ដូច្នេះ Man UTD ឡើងទៅវគ្គ៨ក្រុមប៉ះ Fulham ថ្ងៃទី១៩ ខែមីនា។ ចំណែក Tottenham Hotspur បានធ្លាក់ត្រឹម១៦ក្រុម ដោយចាញ់ Sheffield United ១ទល់នឹង០។
វគ្គក្រុមគូផ្សេងទៀត Sheffield United ប៉ះ Blackburn, Manchester City ជួប Burnley និង Brighton & Hove Albion ប៉ះ Grimsby Town៕