
អតីតប្រធានក្រុម Man City វិលទៅស្រុកកំណើតវិញ
Fernandinho អតីតប្រធានក្រុម Manchester City បានវិលទៅក្លិបចាស់ Atlético Paranaense ក្នុងប្រទេសកំណើតប្រេស៊ីលរបស់ខ្លួន ក្រោយចប់កិច្ចសន្យានៅ Eitihad Stadium។
ខ្សែបម្រើវ័យ៣៧ឆ្នាំបានចំណាយពេល៩រដូវកាលនៅក្រុមមេឃខៀវជាទីរូបគេបានរួមចំណែកឈ្នះជើងឯក Premier League ៥ដង។ គេបានចាកចេញ Paranense កាលឆ្នាំ២០០៥។
ក្លិបប្រេស៊ីលមួយនេះបច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការ Chelsea លោក Luiz Felipe Scolari៕