Maguire ទាត់គ្រាប់ជ័យជម្នះឲ្យអង់គ្លេសឈ្នះប៉ូឡូញ
គ្រាប់បាល់ពី Harry Maguire ក្នុងនាទី៨៥បានផ្ដល់ជ័យជម្នះដល់ក្រុមជម្រើសជាតិអង់គ្លេសលើប៉ូឡូញ ២ទល់នឹង១នៃវគ្គជម្រុះ FIFA World Cup នៅថ្ងៃពុធ ទី៣១ ខែមីនា។
Harry Kane បានទាត់បាល់១១ម៉ែត្របញ្ចូលទីក្នុងនាទី១៩ ឲ្យអង់គ្លេសនាំមុខ បន្ទាប់ Michal Helik របស់ប៉ូឡូញបង្កកំហុសលើ Raheem Sterling។
ដល់នាទី៥៨ ប៉ូឡូញដែលគ្មានខ្សែប្រយុទ្ធ Robert Lewandowski ដោយសាររបួស បានតាមស្មើវិញ ពេល Jakub Moder ឆក់ឱកាសពីការភ្លាត់ស្នៀតរបស់ខ្សែការពារ John Stone ហើយយកបាល់ទាត់បញ្ចូលទី។
នេះជាការរបូតបាល់មួយគ្រាប់ដំបូងសម្រាប់អ្នកចាំទី Nick Pope មកពី Burnley ក្នុងចំណោមការបង្ហាញខ្លួន៧លើក។ គ្រាប់ជ័យជម្នះរបស់អង់គ្លេសកើតឡើងពេល John Stone តែតទម្លាក់ឲ្យ Maguire ទាត់បញ្ចូលទី និងជាគ្រាប់ទី៣របស់ប្រធានក្រុម Manchester United រូបនេះសម្រាប់ជម្រើសជាតិអង់គ្លេស។
ឆ្លងកាត់ការប្រកួត៣លើក អង់គ្លេសមាន៩ពិន្ទុពេញ ឈរកំពូលតារាងពូល I លើក្រុមលេខ២ហុងហ្គ្រី ២ពិន្ទុ៕