U22 ឥណ្ឌូនេស៊ីបាន៣ពិន្ទុក្នុងពូល A
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំបានយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពូល A បាល់ទាត់បុរសស៊ីហ្គេម២០២៣ នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
នេះជាការបាន៣ពិន្ទុមុនគេក្នុងពូល A។ ការប្រកួតមួយគូទៀត ក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវប៉ះទីម័រខាងកើត។ ប្រកួតបន្ត ឥណ្ឌូនេស៊ីត្រូវប៉ះមីយ៉ាន់ម៉ា នៅថ្ងៃទី០៤ ខែឧសភា៕