
Barcelona និង Bayern Munich ឡើងវគ្គ៨ក្រុម UCL
FC Barcelona និង Bayern Munich បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយចូលរួមដំណើរជាមួយ Paris Saint Germain, Lyon, Manchester City, RB Leipzig, Atltanta និង Atletico Madrid។
FC Barcelona ដែលស្មើ១ទល់នឹង១ នៅអ៊ីតាលីជើងទីពីរ វគ្គ១៦ក្រុម បានយកឈ្នះ Napoli ៣ទល់នឹង១ នៅជើងទីពីរ នាកីឡដ្ឋាន Camp Nou ថ្ងៃសៅរ៍ ទី០៨ ខែសីហា។ ដូច្នេះលទ្ធផលទាំងពីរជើង គឺក្រុមមកអេស្ប៉ា់ញឈ្នះ៤ទល់នឹង២។
ចំណែក Bayern Munich បានបន្តឈ្នះ Chelsea ៤ទល់នឹង១ថែមទៀតនៅអាល្លឺម៉ង់ក្នុងថ្ងៃដដែល ក្រោយឈ្នះ០ទល់នឹង៣ នៅអង់គ្លេស ជើងទីមួយ។ មានន័យថា សរុបទាំងពីរជើង គឺក្រុមជើងឯក Bundesliga ឈ្នះ៧ទល់នឹង១។
ការប្រកួតវគ្គ៨ក្រុមនឹងធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដោយ Atlanta ទទួល Paris Saint Germain នៅថ្ងៃទី១២ សីហា, ថ្ងៃទី១៣ សីហា Atletico Madrid ទៅផ្ទះ RB Leipzig, Barcelona ទទួល Bayern Munich ថ្ងៃទី១៤ សីហា និងថ្ងៃទី១៥ សីហា Manchester City ទទួលភ្ញៀវ Lyon៕