
Liverpool និង Man City ឈ្នះគូប្រកួតដូចៗគ្នាក្នុងជើងទី១ វគ្គ៨ក្រុម UCL
Liverpool បាននាំមុខ២គ្រាប់លើ Benfica ដោយឈ្នះ ១ទល់នឹង៣ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League។
Ibrahim Konate បានតែតបញ្ចូលទីឲ្យហង្សក្រហមនាំមុខមុនក្នុងនាទី១៧ ហើយ Sadio Mane ក៏ទាត់ថែមពីការតែតទម្លាក់ដោយ Luis Diaz។ នេះជាការបង្ហាញខ្លួននៅ UCL លើកដំបូងសម្រាប់ Liverpool។
Darwin Nunez បានទាត់បញ្ចូលទីពីក្រោយមួយគ្រាប់ក្នុងនាទី៤៩។ Diaz បានទាត់មួយគ្រាប់ទៀតឲ្យ Liverpool ឈ្នះ១ទល់នឹង៣។
មួយគូទៀតនៅអង់គ្លេស ម្ចាស់ផ្ទះ Manchester City នាំមុខ១ទល់នឹង០ក្នុងជើងទី១ ពីការរកគ្រាប់បាល់ដោយ Kevin de Bruyne៕