
Ferran Torres ពាក់លេខ២១ជំនួស David Silva
Ferran Torres ទំនងមានភារកិច្ចធំត្រូវរ៉ាប់នៅទ្រនំថ្មី Manchester City។
កូនក្រុមថ្មីលោក Pep Guardiola នឹងពាក់អាវលេខ២១នៅកីឡដ្ឋាន Eitihad ដោយស្នងលេខនេះពីម្ចាស់ចាស់ David Silva ដែលបានផុតកិច្ចសន្យាក្រោយចប់រដូវកាល២០១៩/២០២០។ តាមពិតទៅ អ្នកទាំងពីរក៏ជាប់ពាក់ព័ន្ធនឹង Valencia ដូចគ្នា ពោលធ្លាប់ហ្វឹកហាត់នៅទីនោះតាំងពីតូច។
Torres ថ្លែងក្រោយមកដល់អង់គ្លេសបែបនេះ “៖Silva ជាកម្លាំងចិត្តមួយសម្រាប់ខ្ញុំ។ ពេលខ្ញុំចាប់ផ្ដើមហាត់នៅ Valencia គាត់កំពុងតែពេញកម្លាំងនៅទីនោះ ហើយខ្ញុំនៅតែគាំទ្រគាត់ពេលគាត់មកដល់ Man City។ គាត់ពិតជាលេងល្អខ្លាំង។”
Ferran Torres ត្រង់រង់ចាំមួយរយៈទៀតដើម្បីបង្ហាញខ្លួនលើទីលានក្នុងនាមជាកីឡាករ Manchester City បន្ទាប់ពីគេទទួលបានការកោះហៅចូលជម្រើសជាតិអេស្ប៉ាញនៅខែកញ្ញាខាងមុខ។
គួរដឹងដែរថា Torres វ័យ២០ឆ្នាំផ្លាស់ពី Valencia នៅដើមខែសីហា នេះក្នុងតម្លៃ២៣លានអឺរ៉ូលើកិច្ចសន្យា៥ឆ្នាំ៕