អតីតគ្រូបង្វឹក Liverpool លោក Gerard Houllier ទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ
អតីតគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Gerard Houllier ទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំដោយសារជំងឺបេះដូង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។
នេះគឺជាដំណឹងដ៏អាក្រក់នៅក្នុងពិភពបាល់ទាត់ ខណៈ Liverpool បានបញ្ចេញសាររំលែកទុក្ខនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរថា៖ “យើងទាំងអស់គ្នាសូមចូលរួមកាន់ទុក្ខចំពោះការបាត់បង់អតីតអ្នកចាត់ការរបស់យើង សូមលោកទៅកាន់សុគតិភព, Gerard Houllier ១៩៤៧-២០២០”។
គួររំលឹកថា លោក Gerard Houllier គឺជាគ្រូបង្វឹកដែលដឹកនាំ Liverpool ឈ្នះពានរង្វាន់ FA Cup, League Cup និង UEFA Cup នៅក្នុងឆ្នាំ២០០១។