
Henrikh Mkhitaryan ត្រូវអវត្តមានឲ្យ Arsenal នៅថ្ងៃផ្តាច់ព្រ័តពានរង្វាន់ Europa League ដោយសារហេតុផលមួយ
ខ្សែបម្រើ Henrikh Mkhitaryan នឹងមិនមានវត្តមានទៅកាន់ទីក្រុងបាគូ ដើម្បីជួយក្រុមកាំភ្លើងធំ Arsenal ឡើយក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ UEFA Europa League ទល់នឹងក្រុមតោខៀវ ដោយសារតែហេតុផលសុវត្ថិភាពផ្ទាល់ខ្លួន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមរបស់លោក Unai Emery បានស្វែងរកគ្រប់វិធីជាមួយនឹងស្ថាប័ន UEFA ដើម្បីធានាសុវត្ថិភាពរបស់អតីតសមាជិក Borussia Dortmund និង Man UTD រូបនេះ ប៉ុន្តែក្រោយពីពិភាក្សាជាមួយក្រុមគ្រួសាររបស់គេ ភាគីទាំងសងខាងក៏បានយល់ព្រមព្រៀងមិនឲ្យរូបគេធ្វើដំណើរទៅឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា ប្រទេសអាហ្សេបៃហ្សង់ និងប្រទេសអាមិននៀរបស់ Mkhitaryan ស្ថិតក្នុងស្ថានភាពប្រឈមមុខនឹងគ្នា ពាក់ព័ន្ធនឹងជម្លោះព្រំដែនយ៉ាងរ៉ាំរ៉ៃ ដោយអាហ្សេបៃហ្សង់ហាមប្រាម ប្រជាពលរដ្ឋអាមិននៀមិនឲ្យចូលក្នុងទឹកដីរបស់គេឡើយ។ យ៉ាងណាក្តី អាហ្សេបៃហ្សង់បានផ្ដល់ទិដ្ឋាការ (Visa) ឲ្យអត្តពលិកអាមិននៀអាចចូលស្រុករបស់ខ្លួនបាន ប៉ុន្តែដោយបារម្ភពីសុវត្ថិភាពទើបកីឡាករមួយចំនួនសម្រេចចិត្តមិនលេងប្រកួតក្នុងទឹកដីអាហ្សេបៃហ្សង់តែម្តង៕
គួរបញ្ជាក់ថា Arsenal នឹងត្រូវជួបគ្នាជាមួយ Chelesa នៅវគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Europa League នៅថ្ងៃទី៣០ ខែមិថុនា នាវេលាម៉ោង២ទៀបភ្លឺ។