ជិតដល់ El Casico ហើយ Hazard បែរជាត្រូវនៅក្រៅទីលាន ២ខែទៅវិញ ហើយ Marcelo ក៏អវត្តមានដែរ
ស្តេចស Real Madrid បានចេញសេចក្តីប្រកាសថា Eden Hazard និងអវត្តមានជាង១០សប្តាហ៍ដោយសារបញ្ហារបួសជង្គង់ ដែលកើតមានឡើងអំឡុងការប្រកួតជាមួយ Paris SG ក្នុងព្រឹត្តិការណ៏ UEFA Champions League កន្លងទៅ។
បើតាមអាការៈជាក់ស្តែងរបស់ខ្សែប្រយុទ្ធជនជាតិប៊ែលហ្ស៊ិកនៅពេលនេះ គឺកំពុងបាក់ឆ្អឹងតូចប្រអប់ជើងខាងស្តាំង ដែលតម្រូវអោយរូបគេសំរាកព្យាបាលចំនួន២ខែ ជាពិសេសនិងអវត្តមានការប្រកួតសំខាន់ El Clasico នៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះទៀតផង។
ស្របពេលជាមួយគ្នានេះដែរ ខ្សែការពារស្លាបចំណាន Marcelo ក៏កំពុងញាំញីដោយរបួសសាច់ដុំកំភួនជើងធ្ងន់ធ្ងរផងដែរ ដោយមិនទាន់អាចដឹងថាពេលណាទើបអាចវិលចូលទីលានបានវិញនោះទេ៕