Porto ស៊ី Juventus ខណៈ Dortmund ឈ្នះនៅផ្ទះ Sevilla
FC Porto បានយកឈ្នះ Juventus ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតបាល់ទាត់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ។
លេងបានត្រឹមមួយនាទី Mehdi Taremi ឆក់ឱកាសរកគ្រាប់បាល់បញ្ចូលទីពីការបញ្ជូនថយក្រោយមិនល្អ ដោយ Rodrigo Bentancur។
Adrien Rabiot ព្យាយាមទាត់បកក្រោយយ៉ាងល្អ តែមិនអាចចូលទីបានសម្រេច។ ផ្ទុយទៅវិញ ចូលវគ្គទី២បាន១៩វិនាទី Moussa Marega បន្ថែមបានមួយគ្រាប់ទៀតសម្រាប់ក្រុមម្ចាស់ផ្ទះ។ យ៉ាងណា Federico Chiesa វាយបកបានមួយគ្រាប់វិញនាទី៨២។ ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា។
មួយគូទៀត Borussia Dortmund យកឈ្នះម្ចាស់ផ្ទះ Sevilla ២ទល់នឹង៣។ Erling Braut Haalandរកបាន២គ្រាប់ម្នាក់ឯង ហើយគិតត្រឹម១៣ប្រកួតក្នុង UCL គេរកបាន១៨គ្រាប់។
ការប្រកួតជើងទី២នឹងប្រព្រឹត្តទៅនៅអាល្លឺម៉ង់ ថ្ងៃទី០៩ ខែមីនា៕