ខ្សែប្រយុទ្ធ Cristiano Ronaldo យល់ព្រមបង់ប្រាក់សន្ធឹកសន្ធាប់ដើម្បីបញ្ចប់រឿងក្តីគេចពន្ធរបស់ខ្លួននៅអេស្ប៉ាញ
កាលពីម្សិលមិញខ្សែប្រយុទ្ធ Cristiano Ronaldo បានយល់ព្រមបង់ប្រាក់ពិន័យ១៨.៨លានអឺរ៉ូ ដោយបានរួចពីការជាប់ពន្ធនាគារក្នុងរឿងគេចពន្ធនៅប្រទេសអេស្ប៉ាញ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និង មិត្តស្រីរបស់គេ បានដើរចូលតុលាការដោយបានចុះហត្ថលេខាអនុស្សាវរីយ៍ឲ្យអ្នកគាំទ្ររបស់ខ្លួន ក្រោយពីខាងតុលាការបដិសេធសំណើក្នុងការបរឡានចូលអគារកាត់ក្តីក្នុងគោលបំណងបញ្ជៀសពីសំណាក់អ្នកសារព័ត៌មាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid ត្រូវបានរកឃើញថាមានទោសកំឡុងពេលដែលខ្លួនប្រកបអាជីពនៅប្រទេសអេស្ប៉ាញ ដោយរូបគេត្រូវជាប់ពន្ធនាគារចំនួន ២៣ខែ តែ CR7 មិនចាំបាច់ស្ថិតក្នុងពន្ធនាគារឡើយ ដោយសារច្បាប់របស់អេស្ប៉ាញចែងថាទោសជាប់ពន្ធនាគារដែលមានរយៈពេលតិចជាង២ឆ្នាំសម្រាប់ជនល្មើសម្នាក់ដែលបានប្រព្រឹត្តបទល្មើសជាលើកដំបូងអាចត្រូវបានដាក់ក្នុងលក្ខខណ្ឌព្យួរបាន។