Nottingham Forest បង្ហាញការខកចិត្តក្រោយកាត់អស់ 4ពិន្ទុ
Nottingham Forest ត្រូវបាន FA កាត់អស់ 4ពិន្ទុដោយសារតែគណៈកម្មាការឯករាជ្យបានរកឃើញថាពួកគេបំពានច្បាប់នៃប្រាក់ចំណេញដោយខាតបង់អស់ប្រមាណ 35លានផោននៅរដូវកាលមុន។
ការបាត់បង់ពិន្ទុភ្លាមៗមានន័យថាពួកគេបានធ្លាក់ទៅក្រោម Luton Town ចូលទៅក្នុងតំបន់កាត់ចោលនៅក្នុងលីគ។ Nottingham Forest បង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់អង់គ្លេស។ដើមឡើយ Nottingham ត្រូវបានកំណត់ឱ្យកាត់ 6 ពិន្ទុចេញ – បីពិន្ទុសម្រាប់ការល្មើសដំបូង និង 3ពិន្ទុ បន្ថែមទៀតសម្រាប់ទំហំនៃកាល្មើសប៉ុន្តែដោយសារក្លឹបបានសារភាពជាមុន និងធ្វើកិច្ចសហការជាមួយនឹង FA មានន័យថាត្រូវបានកាត់បន្ថយមកត្រឹម 4 ពិន្ទុ។ច្បាប់របស់លីកបានចែងថាបើសិនជាក្លឹបដាក់បណ្តឹង ដំណើរការបណ្តឹងឧទ្ធរណ៍ណាមួយត្រូវមិនលើសពីមុនថ្ងៃទី 24 ខែឧសភា – មានន័យថាប្រាំថ្ងៃបន្ទាប់ពីរដូវកាលត្រូវបានបញ្ចប់។ ជាថ្មីម្តងទៀតគណៈកម្មាការមិនបានមើលឃើញថានេះជាកត្តាបន្ធូរបន្ថយទោសឲ្យ Nottingham Forest ឡើយប៉ុន្តែដោយយល់ឃើញថាក្លឹបបានសារភាពជាមុន និងធ្វើកិច្ចសហការជាមួយប៉ុណ្ណោះ។
Everton កំពុងរងចាំការពិន័យជាលើកទីពីរដែលមានទាក់ទងនឹងរយៈពេលវាយតម្លៃគណនីលំហូរសាច់ប្រាក់កាលពីរដូវកាលឆ្នាំ 2022-23 របស់ពួកគេ។ ចំណែក Manchester City ក៏ត្រូវបានគេបញ្ជូនទៅគណៈកម្មការឯករាជ្យកាលខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីបានបំពានច្បាប់ជាង១០០ ករណី។