Roberto Mancini៖ ទ្វារជម្រើសជាតិអ៊ីតាលីបើកជានិច្ចសម្រាប់ Mario Balotelli
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Mancini បានបង្ហើបថា ទ្វាររបស់ក្រុមជម្រើសជាតិបើកចំហជានិច្ចសម្រាប់ខ្សែប្រយុទ្ធ Mario Balotelli។
អតីតគ្រូបង្វឹក Inter Milan និង Manchester City បានបន្ថែមទៀតថា៖ “បើសិនជាគេ (Balotelli) គិតតែពីរឿងបាល់ទាត់ និងធ្វើអ្វីដែលគេត្រូវធ្វើនោះ ខ្ញុំគិតថាក្រុមជម្រើសជាតិរងចាំរូបគេ។ គេមានគុណភាពដ៏សំខាន់ក្នុងការប្រើប្រាស់ ប៉ុន្តែវាអាស្រ័យលើគេខ្លួនឯងផងដែរ។”
សម្រាប់រដូវកាលនេះ Mario Balotelli បានស៊ុតបញ្ចូលទី៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន១៩លើកឱ្យ Brescia មុនពេលដែលក្របខ័ណ្ឌ Serie A ត្រូវបានផ្អាកដោយបណ្តោះអាសន្នដោយសារវីរុសកូវីដ១៩។
គួរឱ្យដឹងថា កីឡាករវ័យ២៩ឆ្នាំរូបនេះមិនដែលត្រូវបានកោះហៅឱ្យលេងក្នុងក្រុមជម្រើសជាតិអ៊ីតាលីឡើយ បន្ទាប់ពីលេងទល់នឹងប៉ូឡូញនៅខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ។