ជិតដល់ថ្ងៃប្រកួត UEFA Champions League ហើយ David Alaba មិនមានឈ្មោះលេងអោយ Bayern Munich ទេ
អំឡុងការកំដៅសាច់របស់ Bayern Munich ត្រៀមជួប RB Leipzig ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ បានធ្វើអោយខ្សែការពារ David Alaba មានបញ្ហារបួសមិនអាចចូលលេងក្នុងឈុត ១១នាក់បាននោះទេ។
ក្រុម Bayern Munich បានចេញសេចក្តីប្រកាស អំពីអាការៈរបស់ខ្សែការពារជនជាតិអូទ្រីសមានសភាពធ្ងន់ធ្ងរបន្តិចនៅត្រង់សាច់ដុំភ្លៅខាងឆ្វេង ដោយរូបគេនិងត្រូវអវត្តមានសំរាប់ការចាប់ផ្តើមជុំរុះ Champions League នៅវគ្គចែកពូល។
លោក Niko Kovac ដែលជាគ្រូបង្វឹករបស់ Bayern Munich មិនទាន់បានបញ្ចាក់ពីពេលវេលាវិលចូលទីលានរបស់ Alaba នៅឡើយទេ ដោយត្រូវរងចាំការពិនិត្យបន្តសិន។
ទាក់ទងនិងការផ្លាស់ចេញទៅកាន់ FC Barcelona អំឡុងពេលបិទរដូវកាល ភ្នាក់ងាររបស់ Alaba កំពុងធ្វើការងារនេះយ៉ាងសកម្ម ណាមួយការចាប់ផ្តើមរដូវកាលថ្មីរបស់កីឡាករវ័យ ២៧ឆ្នាំកំពុងតែល្អជាមួយនិង Bayern Munich៕