Betis ចុះកុងត្រាផ្ទេរ Isco
Real Betis បានចុះកិច្ចសន្យាផ្ទេរ Isco សម្រាប់សុពលភាព១ឆ្នាំ។
អតីតសមាជិក Real Madrid នៅទំនេរតាំងពីខែធ្នូ ឆ្នាំ២០២២ ក្រោយចេញពី Sevilla ដែលគេលេងបានត្រឹម៤ខែ។ ខ្សែបម្រើវ័យ៣១ឆ្នាំដែលលេងបាន៣៨ប្រកួតសម្រាប់អេស្ប៉ាញ និងចុងក្រោយបង្អស់កាលឆ្នាំ២០១៩ រកបាន១គ្រាប់ក្នុងចំណោម១៩ប្រកួតសម្រាប់ Sevilla។
ការផ្ទេរទៅ Sevilla រដូវកាលមុន កើតឡើងក្រោយចំណាយពេល៩ឆ្នាំយ៉ាងជោគជ័យនៅ Real Madrid ដែលគេរួមចំណែកឈ្នះ UEFA Champions League ៥ដង និង La Liga ៣ដង។ គេរកបាន៥៣គ្រាប់ពី៣៥៣ប្រកួតនៅ Real Madrid តែលេងបាន១៧លើកប៉ុណ្ណោះនៅរដូវកាលចុងក្រោយនាកីឡដ្ឋាន Bernabeu៕