Gremio រារាំងបំណង Suarez ដែលចង់ជួបជុំ Messi នៅ Inter Miami
Gremio នឹងរារាំង Luis Suarez ពីការចូលរួមជាមួយ Inter Miami ជាកន្លែងដែលគេអាចជួបជុំជាថ្មីជាមួយ Lionel Messi។ នេះបើយោងតាមរបាយការណ៍របស់ ESPN ។
ភាគី MLS កំពុងជំរុញឱ្យចុះហត្ថលេខាលើ Suarez មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី០២ ខែសីហា។
មានពាក្យចចាមអារ៉ាមថា កីឡាករអ៊ុយរូហ្គាយរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងផ្តាច់កុងត្រាជាមួយ Gremio ដើម្បីធ្វើឱ្យការផ្ទេរនេះកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាបច្ចុប្បន្នរបស់ Suarez នឹងផុតកំណត់នៅខែធ្នូ ឆ្នាំ២០២៤ ហើយក្លិបប្រេស៊ីលបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ឱ្យអតីតកីឡាករ Liverpool និង Barcelona បន្តនៅរហូតដល់ចុងឆ្នាំ។
អតីតមិត្តរួម Suarez នៅ Barcelona គឺ Messi, Sergio Busquets និង Jordi Alba បានចុះហត្ថលេខាជាមួយក្លិប Inter Miami នៅរដូវក្តៅនេះ។
ពួកគេទាំងអស់ត្រូវបានបង្ហាត់ដោយអតីតគ្រូង្គោល Barcelona លោក Gerardo ‘Tata’ Martino៕