
ច្រឹង ពលរដ្ឋ ទុក Cristiano Ronaldo ជាអាយដល ប៉ុន្តែស្រលាញ់ការលេងរបស់ Toni Kroos
បង្ហើបនៅក្នុងកម្មវិធី Fun Fact Football របស់ស្ថានីយ៍ទូរទស្សន៍ CTN កាលពីពេលថ្មីៗនេះ ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានបង្ហើបពីកីឡាករអន្តរជាតិដែលខ្លួនស្រលាញ់ ក៏ដូចជាកីឡាករដែលខ្លួនពេញចិត្តស្តាយ៍នៃការលេងជាដើម។
សមាជិករបស់វិសាខាបាននិយាយថា ចាប់តាំងពីខ្លួនប្រឡូួកនៅក្នុងវិស័យបាល់ទាត់មកខ្លួនបានចាត់ទុក ខ្សែប្រយុទ្ធ Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួន (អាយដល) ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើគឺតែងតែខិតខំយ៉ាងខ្លាំងនៅក្នុងការហ្វឹកហាត់ក៏ដូចជានៅក្នុងទីលានជាដើម ជាពិសេសគឺទម្រង់លេងតែម្តង។
ដោយឡែកសម្រាប់កីឡាករដែលកំលោះកូន១រូបនេះពេញចិត្តនៃការលេងនៅលើទីលានវិញគឺ ខ្សែបម្រើ Toni Kross ដោយសារតែការលេងរបស់គេនៅលើទីលាន ជាពិសេសគឺការបញ្ជូនបាល់ទៅកាន់មិត្តរួមក្រុមតែម្តង។
គួរឲ្យដឹងថា ការប្រកួតលីគកំពូលកម្ពុជានឹងត្រូវចាប់ផ្តើមនៅសប្តាហ៍នេះហើយ ដោយវិសាខាត្រូវប៉ះជាមួយ Tiffy Army នៅថ្ងៃបើកឆាកនាកីឡដ្ឋាន Prince ខណៈការប្រកួតនឹងមិនមានអនុញ្ញាតអោយអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់ឡើយ។