Champions League និង Europa League នៅ CBS មានការប្រែប្រួលហើយរដូវកាលនេះ
ពានរង្វាន់បាល់ទាត់លំដាប់កំពូលប្រចាំទ្វីបអឺរ៉ុបដែលប្រិយមិត្តស្គាល់ថា UEFA Champions League និង UEFA Europa League រដូវកាល 2018/2019 និងមកដល់នៅសប្តាហ៌ទី3ក្នុងខែកញ្ញានេះហើយ ស្របពេលដែលការបែងចែកពូលក៏បានរៀបចំរួចជាស្រេចដែរ។ ខណៈដែលជើងឯករដូវកាលមុនបានទៅលើអធិរាជស Real Madrid ក្រោយពីយកឈ្នះហង្សក្រហម Liverpool ក្នុងវគ្គផ្តាច់ព្រាត់ដោយលទ្ធផលបច្ចេកទេស 3-1 នៅទីក្រុង Kiev ប្រទេស Ukraine។
អ្វីដែលធ្វើអោយប្រិយមិត្តទាំងអស់នៅកម្ពុជាភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺស្ថាប័នកំពូល CBS មិនបានទិញសិទ្ធផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះ ដើម្បីផ្សាយជូនប្រិយមិត្តបានទស្សនានោះទេ។ ដែលនេះជាការខកចិត្តមួយសំរាប់ប្រិយមិត្តនៅកម្ពុជាដែលនិយមតាមដានកម្មវិធីផ្សាយបន្តផ្ទាល់បាល់ទាត់របស់ស្ថាប័ន CBS។
យើងចាំបានថា ពីររដូវកាលមុន (2016-2017, 2017-2018) CBS បានទិញសិទ្ធផ្សាយបន្តផ្ទាល់ផ្តាច់មុខនេៅកម្ពុជានូវព្រឹិត្តិការណ៏កក្រើកទ្វីបអឺរ៉ុបនេះមកផ្សាយជូនដល់ប្រិយមិត្តបានទស្សនាយ៉ាងរីករាយក្រៃលែង ក្រោមស្បៃរាត្រីដ៏សែនមនោរម្យ វេលាជិតភ្លឺម៉ោងនៅកម្ពុជា។ តែរដូវកាលនេះ វាក្លាយជាការព្រួយបារម្ភសំរាប់ក្រុមអ្នកគាំទ្រទាំងអស់ដែលពិបាកក្នុងការស្វែងរកស្ថាប័នដែលមានផ្សាយបន្តផ្ទាល់ ដើម្បីទស្សនាក្រុមដែលខ្លួនគាំទ្រ។
បើតាមលោក ថោង ប្រសើរ ដែលប្រិយមិត្តស្គាល់ថាជា Bong Chhoam មានតំណែងជា Supervisor Indoor ក្នុងក្រុមកីឡា CBS បានអោយដឹងថា ” រដូវកាលនេះ CBS មិនមានផ្សាយបន្តផ្ទាល់បាល់ទាត់ UEFA Champions League និង UEFA Europa League ទេ សូមជ្រាបជាដំណឹង គឺមានផ្សាយតែក្របខ័ណ្ឌ Premier League របស់អង់គ្លេសប៉ុណ្ណោះ”។
” លោក ថោង ប្រសើរ “
គួរបញ្ចាក់ថារដូវកាលថ្មី 2018-2019 ពានរង្វាន់់ UEFA Champions League វគ្គផ្តាច់ព្រាត់និងរៀបចំឡើងនៅទីក្រុង Madrid ប្រទេស Spain ដែលប្រើប្រាស់កីឡាដ្ឋាន Wanda Metropolitano សំរាប់ធ្វើការប្រកួត រីឯ ពានរង្វាន់ UEFA Europa League វគ្គផ្តាច់ព្រាត់វិញនិងរៀបចំឡើងនៅក្នុងកីឡាដ្ឋាន Baku Olympic Stadium្ នាទីក្រុង Baku ប្រទេស Azerbaijan អតីតប្រទេសដែលស្ថិតក្នុងទ្វីបអាស៊ី។
” UCL Final Stadium 2018-2019 “
” UEL Final Stadium 2018-2019 “
ពីររដូវកាលមុន (2016-2017, 2017-2018) ដែល CBS បានទិញសិទ្ធផ្សាយបន្តផ្ទាល់ មានប្រិយមិត្តជាច្រើននៅកម្ពុជាក៏បានធ្វើជាសក្ខីភាពទស្សនានៅវគ្គផ្តាច់ព្រាត់ ដែលជើងឯករដូវកាល 2016-2017 UCL បានទៅអធិរាជស Real Madrid រីឯ UEL បានទៅលើបិសាចក្រហម Manchester United។ ខណៈដែលរដូវកាល 2017-2018 ជើងឯក UCL បានទៅម្ចាស់ការពារដំណែងជើងឯក Real Madrid កាន់ពាននេះច្រើនជាងគេចំនួន ១៣លើក រីឯ ជើងឯក UEL វិញបានទៅលើ AT.Madrid៕
” UEFA Champions League Final 2016-2017 “
” UEFA Eeuropa League Final 2016-2017 “
” UEFA Champions League Final 2017-2018 “
” UEFA Europa League Final 2017-2018 “