ក្លិបលីគកំពូលឥណ្ឌូនេស៊ីផ្ទេរអតីតគ្រូបង្គោលភ្នំពេញក្រោនម្នាក់
ក្រុម Persib Bandung នៃលីគកំពូលឥណ្ឌូនេស៊ី បានចុះហត្ថលេខាផ្ទេរគ្រូបង្គោល Bojan Hodak ពីក្លិប Kuala Lumpur City FC នៃក្របខណ្ឌកំពូលម៉ាឡេស៊ី។
គ្រូបង្វឹកជនជាតិក្រូអាតវ័យ៥២ឆ្នាំបានដឹកនាំ Kuala Lumpur City ទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFC Cup 2022 ដែលចាញ់ក្រុម Al-Seeb FC របស់អូម៉ង់ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ម៉ាឡេស៊ី 2023 ដែលបានចាញ់ក្រុម Johor Darul Ta’zim (JDT) ថ្មីៗនេះ។ .
សមិទ្ធិផលដ៏ល្អបំផុតរបស់ Hodak នៅ Kuala Lumpur FC ចាប់តាំងពីចូលក្នុងឆ្នាំ២០២១ គឺការឈ្នះពាន Malaysia Cup ក្នុងឆ្នាំដដែល ដោយបានផ្តួលក្រុម JDT នៅវគ្គផ្តាច់ព្រ័ត្រ។
លោក Hodak ក៏ធ្លាប់ដឹកនាំភ្នំពេញក្រោនកាលឆ្នាំ២០១១ផងដែរ៕