កម្ពុជាប៉ះប៉ាគីស្ថានជម្រុះ World Cup 2024 ជុំទី១
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួបប្រកួតតទល់ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជុំទី១ វគ្គជម្រុះ FIFA World Cup 2024។ ជំនួបរវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ជើងទី១ នៅថ្ងៃទី១២ ខែតុលា និងជើងទី២នៅថ្ងៃទី១៧ ខែតុលា។
នេះជាលើកទី២ហើយដែលក្រុមទាំង២បានជួបគ្នា ដោយលើកទី១កើតឡើងក្នុងខែមិថុនា ឆ្នាំ២០១៩ដែលកាលណោះកម្ពុជាឈ្នះសរុបទាំង២ជើងទី ៤ទល់នឹង១។ ជើងទី១ នៅភ្នំពេញ កម្ពុជាឈ្នះ២ទល់នឹង០ រកបានដោយសៀង ចន្ធា និងគួច សុកុម្ភៈ។ ជើងទី២ នៅទឹកដីកណ្ដាល កាតារ កម្ពុជាឈ្នះ១ទល់នឹង២ ដែលរកបានដោយសេត រ៉ូស៊ីប និងរុឹង ប៊ុនហៀង។ កាលណោះកម្ពុជាមានលោក Felix Dalmas ជាគ្រូបង្គោល និងលោក Keisuke Honda ជាអ្នកចាត់ការទូទៅ។ ចំណែកឆ្នាំ២០២៣នេះវិញ លោក Felix Dalmas បានវិញមកធ្វើជាគ្រូបង្គោលសាជាថ្មី។
ជ័យជម្នះលើក្រុមប៉ាគីស្ថានកាលឆ្នាំ២០១៩នេះហើយបានរុញកម្ពុជាឡើងទៅវគ្គជម្រុះជុំទី២ ដែលកាលណោះរួមពូលជាមួយអុីរ៉ង់, អ៊ីរ៉ាក់, បារ៉ែន និងហុងកុង។ កម្ពុជាបញ្ចប់នៅបាតតារាងពូល C រកបាន១ពិន្ទុពីការស្មើហុងកុង ជើងទី១ នៅស្តាតអូឡាំពិក។
ដោយឡែក ចាប់តាំងពីលោក Felix Dalmas ចូលកាន់តំណែងជាគ្រូបង្គោលសាជាថ្មី កាលចុងខែមីនា ឆ្នាំ២០២៣នេះមក កម្ពុជាប្រកួតមិត្តភាពបាន១លើកហើយ ដោយចាញ់បង់ក្លាដែស ០ទល់នឹង១៕