វៀតណាមនឹងធ្វើម្ចាស់ផ្ទះពូល F និងពូល G ពាន AFC Cup
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ត្រូវបានផ្ដល់សិទ្ធិរៀបចំការប្រកួត AFC Cup ២០២០ ពូល F និងពូល G ប្រចាំតំបន់អាស៊ានដែលគ្រោងប្រព្រឹត្តទៅរយៈពេល៣ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ ។
ការប្រកួតក្នុងពូល F នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន Thong Nhat ក្រុងហូជីមិញ ខណៈ ពូល G នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Cam Pha ខេត្ត Quang Ninh ។
ទីតាំងកណ្តាលចុងក្រោយសម្រាប់ការប្រកួតតំបន់អាស៊ានពូល H នឹងត្រូវផ្សព្វផ្សាយជាផ្លូវការបន្តបន្ទាប់ទៀត។ ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន និងផ្តាច់ព្រ័ត្រនឹងត្រូវបានបញ្ជាក់បន្ទាប់ពីការចាប់គូវគ្គចាញ់ធ្លាក់ AFC Cup 2020 នៅថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២០ នៅការិយាល័យកណ្ដាលសហព័ន្ធបាល់ទាត់អាស៊ី (AFC)។
AFC បានបញ្ជាក់ដែរថា ប្រទេសម៉ាល់ឌីវ គឺជាទីតាំងកណ្តាលសម្រាប់ការប្រកួតនៅតំបន់អាស៊ីខាងត្បូង គឺពូល E ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០។ អ្នកឈ្នះនៃពូលនេះនឹងក្លាយជាម្ចាស់ជើងឯកតំបន់ខាងត្បូង ហើយត្រូវឆ្លងទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រអន្តរតំបន់។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរតំបន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និង ២៥ ខែវិច្ឆិកាឆ្នាំ ២០២០៕
រូបភាព ៖ AFC