Aston Villa មិនលក់ Jack Grealish ក្នុងតម្លៃ៨០លានផោនឡើយ
បន្ទាប់ពីមានក្លិបជាច្រើនចង់បានកីឡាករ Jack Grealish ពិសេសក្លឹប បិសាចក្រហម Manchester United ដែលបានដាក់តម្លៃខ្លួនJack Grealish ក្នុងតម្លៃខ្លួន៨០លានផោនជាមួយ Aston Villa ដែលនេះជាតម្លៃខ្លួនដែលបិសាចក្រហមឲ្យច្រើនជាងគេក្នុងចំណោមក្លិបផ្សេងៗទៀត។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់ Sky Sport បានឲ្យថា Aston Villa មិនព្រមលើតម្លៃខ្លួននេះជាដាច់ខាត ហើយក្លិបនៅតែបន្តទុកកីឡាកររូបនេះនៅ Villa Park ដដែល។
សូមបញ្ជាក់ថា Grealish គឺជាយុវជនដែល Aton Villa បណ្តុះឡើង ហើយកីឡាករសញ្ជាតិអង់គ្លេសរូបនេះចាប់ផ្តើមចូលលេងឈុតធំឲ្យក្លិបក្នុងឆ្នាំ២០១២ ដោយសរុបមកដល់ពេលនេះរូបគេបានស៊ុតបញ្ជូលទីបាន២៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៩លើក៕