
Bournemouth យល់ព្រមតម្លៃ៤១លានផោនពី Man City ក្នុងការលក់ Nathan Ake
Bournemouth បានទទួលយកសំណើរ ៤១ លានផោនពីក្លឹប Manchester City សម្រាប់ខ្សែការពារកណ្តាល Nathan Ake ។ ឥលូវនេះកីឡាករអន្តរជាតិហូឡង់គ្រោងនឹងពិភាក្សាលក្ខន្តិកៈផ្ទាល់ខ្លួនជាមួយក្លិបនៅមូលដ្ឋាន Etihad Stadium ជាមួយនឹងកិច្ចព្រមព្រៀងដែលរំពឹងថានឹងត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុន។
សូមបញ្ជាក់ផងដែរថា កីឡាករវ័យ២៥ឆ្នាំ កំពស់១ម៉ែត្រ៨០រូបនេះ ត្រូវបានក្លឹបតោខៀវ Chelsea ទិញមកតាំងពីឆ្នាំ២០១២ តែកីឡាកររូបនេះមិនឋិតក្នុងខ្សែភ្នែករបស់អ្នកចាត់ការ Chelsea ឡើយ ទើបភាគច្រើនក្លិបបានអនុញ្ញាត្តិឲ្យក្លិបផ្សេងៗខ្ចីជើងលេង ក្នុងនោះមានដូចជា Reading, Watford និង Bournemouth ហើយកាលពីឆ្នាំ២០១៦ Bournemouth ក៏សម្រេចចិត្តទិញផ្តាច់ពី Chelsea រហូតមកដល់ពេលនេះ ក្លិបក៏យល់ព្រមលក់ Ake ឲ្យ Man City តែម្តង ខណៈដែលក្លិបត្រូវកាត់ចេញពីក្របខណ្ឌ English Premier League ក្នុងរដូវកាលនេះ៕