ណាហ្គាបញ្ចប់ភាពមិនចាញ់របស់ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀងបានស្គាល់ពាក្យថា បរាជ័យ ហើយក្នុងការប្រកួត Cambodian Premier League រដូវកាល២០២៣/២០២៤ ក្រោយចាញ់ណាហ្គាវើលដ៍ ១ទល់នឹង០ នៅថ្ងៃអាទិត្យ ទី០៣ ខែធ្នូ។
មួយគ្រាប់ពីការតែតដោយឡេង មករា ក្នុងនាទីទី០៦ សមល្មមនឹងផ្ដល់៣ពិន្ទុពេញដល់ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ។
កំណត់ត្រា១០០ភាគរយរបស់ព្រះខ័នរាជត្រូវបានបញ្ចប់នៅសប្ដាហ៍មុន ដែលស្មើភ្នំពេញក្រោន ០ទល់នឹង០៕