Benfica និង Chelsea ឡើងវគ្គ៨ក្រុម UCL
Benfica និង Chelsea បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុម UEFA Champions League ដើម្បីវែកផ្លូវទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
កាលជើងទី១នៅអាល្លឺម៉ង់ Dortmund បានឈ្នះ Chelsea ១ទល់នឹង០ តែចូលដល់ជើងទី២ ក្រុមតោខៀវបានយកឈ្នះ២ទល់នឹង០ វិញធ្វើឲ្យគ្រាប់បាល់សរុបទាំង២ជើង ក្រុមតំណាងអង់គ្លេសឈ្នះ២ទល់នឹង១។ ជើងទី២ Raheem Sterling និង Kai Havertz រកបានម្នាក់មួយគ្រាប់។
ចំណែក Benfica បានបន្តឈ្នះ Club Brugge របស់បែលហ្ស៊ិក ៥ទល់នឹង១ក្នុងជើងទី២ ក្រោយឈ្នះ២ទល់នឹង០ កាលជើងទី១៕