លីគកំពូលថ្ងៃនេះ ! បឹងកេត រឺ ភ្នំពេញក្រោន
ការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៥នៃពានរង្វាន់លីគកំពូលរវាងក្រុមខ្លាំង បឹងកេត និង ភ្នំពេញក្រោន នឹងចាប់ផ្តើមនៅរសៀលម៉ោង ៣:៣០ នាទី ថ្ងៃនេះហើយ នាកីឡដ្ឋាន Cambodia Airways ។
ក្រុមម្ចាស់ផ្ទះ បឹងកេត មិនទាន់មានពិន្ទុរាប់នោះទេ បន្ទាប់ពីប្រកួតបើកឆាកចាញ់ ណាហ្គាវើល ០ ទល់ ១ ក្នុងដីខ្លួនឯង ។
ចំណែក ភ្នំពេញក្រោន កំពុងធ្វើបានល្អ ដោយ ២ ប្រកួតកន្លងមក ឈ្នះ សូលទីឡូអង្គរ ៧ ទល់ ១ និងឈ្នះ គិរីវង់ ២ ទល់ ១ ។
ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖
-បឹងកេត ១-២ ភ្នំពេញក្រោន ៣០ កញ្ញា ២០១៨ (លីគកំពូល)
-ភ្នំពេញក្រោន ២-៣ បឹងកេក ១៦ មីនា ២០១៩ (លីគ)
-បឹងកេត ៤-៤ ភ្នំពេញក្រោន ៧ កក្កដា ២០១៩ (លីគ)
-បឹងកេត ៣-១ ភ្នំពេញក្រោន ២៦ កក្កដា ២០២០ (លីគ)
-ភ្នំពេញក្រោន ១-១ បឹងកេត (២៥ តុលា ២០២០ (លីគ)
ដូច្នេះ ក្នុងជំនួប ៥លើកចុងក្រោយនៃក្រុមទាំងពីរ បឹងកេត ឈ្នះ២ដង និង ភ្នំពេញក្រោន ឈ្នះ១ដង និងស្មើគ្នា២ម្តង ។
សូមបញ្ជាក់ថា ការប្រកួតនេះមិនមានអ្នកចូលរួមទស្សនានោះទេ ដោយសារបញ្ហាកូវីដ១៩ ៕