អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសមិនច្បាស់ពីតំណែងគ្រូ Brugge ក្រោយធ្លាក់ UCL
លោក Scott Parker គ្រូបង្គោល Club Brugge បង្ហើបថា លោកមិនទាន់ច្បាស់ពីអនាគតកៅអីរបស់លោកក្នុងនាមជាគ្រូបង្គោល Club Brugge បន្ទាប់ពីចាញ់ Benfica សរុបទាំង២ជើង ៧ទល់នឹង១ ធ្លាក់ពីក្របខណ្ឌ UEFA Champions League ។
Parker ក្លាយជាគ្រូបង្គោលជនជាតិអង់គ្លេសដំបូងគេដែលរបូតគ្រាប់បាល់៥គ្រាប់ក្នុងការប្រកួត Champions League ហើយ Club Bruges បានឈ្នះត្រឹមតែពីរប្រកួតប៉ុណ្ណោះចាប់តាំងពីការតែងតាំងរបស់លោកនៅចុងខែធ្នូ។ លោកទទួលស្គាល់ថាអនាគតមិនស្ថិតក្នុងដៃរបស់លោកទេ។
នៅពេលសួរថាតើលោកនឹងនៅតែជាអ្នកចាត់ការសម្រាប់ការប្រកួតលីគថ្ងៃអាទិត្យទល់នឹង Standard Liege ដែរឬទេ លោកបានប្រាប់ BT Sport ថា “ខ្ញុំមិនប្រាកដទេ ខ្ញុំមិនមែនជាអ្នកសម្រេចចិត្តទេ។”