ក្រុមបាល់ទាត់ 7NG លើកពានទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា រដូវកាលទី២បានរកឃើញជើងឯកហើយ គឺក្រុម 7NG ដែលយកឈ្នះក្រុមវ័យចាស់ទ័ព ៣ទល់នឹង២ កាលពីថ្ងៃទី០៣ ខែធ្នូ។
កាលពីរដូវកាលទី១ ក្រុម 7NGបានត្រឹមជើងឯករងប៉ុណ្ណោះ ដោយក្រុមមហាហង្សគឺជាជើងឯក តែដូវកាលទី២នេះក្រុម មហាហង្សបានទទួលចំណាត់ថ្នាក់លេខ៣។ ចំណែកថវិកាបរិច្ចាគពីរដូវកាលទី២បានជិត៤០០០ដុល្លារ។ តែនៅមានកម្មវិធីប្រមូលថវិការចូលមន្ទីរពេទ្យ គន្ធបុប្ផា បន្ត១ទៀត ដោយក្រុមជើងឯករដូវកាលទី២នេះ នឹងប្រកួតមិត្តភាពជាមួយក្រុម ផ្ការីកគ្រប់រដូវដែលដឹកនាំដោយតារាកំប្លែង នាយពាក់មី ផងដែរ៕