Sergio Ramos ថាគ្មានបំណងចង់ចេញពី PSG តែចង់លេងអោយបានកម្រិតខ្ពស់ …
ខ្សែការពារ Sergio Ramos ដែលផ្លាស់មកកកាន់ក្លឹប PSG កាលពីដើមរដូវកាលនោះពេលនេះហាក់បីដូចជាទទួលបានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ក្លឹបអ្នកមានបារាំង PSG ឡើយបន្ទាប់ពីគេស្ទើរតែមិនបានចូលលេងដោយសារតែរបួស។
យ៉ាងណាមិញ Sergio Ramos ប្រាប់ Amazon Prime ថា គេចង់លេងបាល់ទាត់យ៉ាងហោចណាស់រយៈពេល ៤ទៅ ៥ឆ្នាំទៀត នៅក្នុងកម្រិតខ្ពស់ដើម្បីទទួលបានបទពិសោធន៍អ្វីផ្សេងទៀតខណៈដែលការចាកចេញពី PSG គេមិនទាន់គិតទេព្រោះគេមានកុងត្រាពីរឆ្នាំនៅប៉ារីស ហើយគេអាចនឹងនៅ ៣ ឬ ៤ឆ្នាំតាមដែលអាចធ្វើបាន។
សូមបញ្ចាក់ថារដូវកាលដំបូងរបស់ Ramos គេលេងបានតែ៧ប្រកួតតែប៉ុនណ្ណោះ គ្រាប់កម្មវិធី នឹងស៊ុតបាន១គ្រាប់៕
អត្ថបទ ៖ The Nightmare