
Bayern ថាពិតជាមានក្លឹបយក្សមួយនេះទាក់ទងយក Lewandowski ពិតមែន
ក្លឹប FC Bayern Munich កំពុងតែត្រៀមខ្លួនបាត់បង់ខ្សែប្រយុទ្ធ Robert Lewandowski បន្ទាប់ពី មិនបានទទួលការទំនាក់ទំនងពីកីឡាករប៉ូឡូញ ទាល់តែសោះស្ដីពីកុងត្រាថ្មី។
ក្នុងនោះ Lewandowski ត្រូវបានគេជូនដំណឹងមកថ្នាក់លើថាក្លឹប FC Barcelona កំពុងទាក់ទងជាមួយភ្នាក់ងាររបស់ Lewandowski ដើម្បីស្នើសុំកិច្ចព្រមព្រៀងរយៈពេល 3 ឆ្នាំ ប៉ុន្តែមិនទាន់មានការយល់ព្រមនៅឡើយទេ។
លោក Xavi ដែលជាក្បាលម៉ាស៊ីនកំពុងតែចាប់អារម្មណ៍លើ Lewandowski ក្នុងការនាំយកមកជួយក្លឹបខណៈដែលសមីខ្លួនធ្លាប់បាននិយាយថា ចង់ផ្លាស់ប្ដូរបទពិសោធន៍ផងដែរ៕
អត្ថបទ ៖ The Nightmare