Nagelsman ចាញ់ជាលើកទី២ជាប់គ្នាក្នុងនាមគ្រូអាល្លឺម៉ង់
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានចាញ់អូទ្រីស ដែលជាបរាជ័យលើកទី២ជាប់គ្នាសម្រាប់គ្រូបង្គោល Julian Nagelsmann។
អតីតគ្រូបង្គោល Bayern Munich ឈ្នះតែម្ដងគត់ពេលបើកឆាកក្នុងនាមជាគ្រូបង្គោលអាល្លឺម៉ង់ តទល់អាមេរិក មុនស្មើម៉ិកស៊ីកូ និងចាញ់តួកគី។
បុរសជនវ័យ៣៦ឆ្នាំបានចូលជំនួសលោក Hansi Flick ក្នុងខែកញ្ញា លើកិច្ចសន្យាដល់ខែកក្កដា ឆ្នាំ២០២៤ ដែលអាល្លឺម៉ង់ត្រូវធ្វើម្ចាស់ផ្ទះ EURO 2024។
Marcel Sabitzer និង Christoph Baumgartner រកបានម្នាក់មួយគ្រាប់សម្រាប់អូទ្រីស៕