FIFA ត្រូវចាយលុយធំសងទៅ Barca រឿងរបួស Gavi
សហព័ន្ធបាល់ទាត់ពិភពលោក នឹងត្រូវចំណាយប្រាក់រាប់លានដុល្លារជាសំណងដល់ Barcelona ព្រោះ Gavi បានរងរបួសពេលលេងឱ្យក្រុមជម្រើសជាតិ ហើយត្រូវអវត្តមានយ៉ាងហោចណាស់កន្លះឆ្នាំ។
យោងតាមបទប្បញ្ញត្តិ ប្រសិនបើរបួសអន្តរជាតិមានរយៈពេលលើសពី២៨ថ្ងៃ FIFA នឹងត្រូវបង់ប្រាក់សម្រាប់ថ្ងៃនីមួយៗដែលកីឡាករមិនអាចបម្រើដល់ក្លិបបាន។ សំណងគឺផ្អែកលើប្រាក់ខែកីឡាករ ហើយមិនអាចលើសពី ៨លាន២សែនដុល្លារក្នុងមួយករណី។ កាសែត Marca បានប៉ាន់ប្រមាណថា Barca នឹងទទួលបានសំណងចាប់ពីថ្ងៃទី១៦ ខែធ្នូ ក្នុងអត្រា ២២៥២៥ ដុល្លារក្នុងមួយថ្ងៃ។ ប្រសិនបើ Gavi ឈប់លេងរយៈពេល៦ Barca នឹងទទួលបានអប្បបរមា ៣ លាន៣សែនដុល្លារ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងជ័យជម្នះ ៣-១ របស់អេស្ប៉ាញលើហ្សកហ្ស៊ី Gavi បានហែកសរសៃពួរជង្គង់។ ក្រោយពិនិត្យរួច Barca បានបញ្ជាក់ថារបួសគឺធ្ងន់ធ្ងរ។ ការសម្រាកពីការប្រកួតប្រជែងអាចមានចាប់ពី៦ទៅ៨ខែ៕