កីឡាករឥស្លាមពីររូបបញ្ចេញចំណាប់អារម្មណ៍ក្រោយមានការរើសអើង ដោយសារកូវីដ-១៩
ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ ព្រះខ័នរាជស្វាយរៀង នឹង អ្នកចាំទី គង់ រ៉ាហ្វាត់ គិរីវង់សុខសែនជ័យ បានបង្ហោះចំណាប់អារម្មណ៍ពាក់ព័ន្ធករណីមនុស្សមួយចំនួនតូចថាបងប្អូនខ្មែរឥស្លាមបាននាំជំងឺកូវីដ-១៩ មកចូលប្រទេសកម្ពុជា ក្រោយត្រលប់មកពីកម្មវិធីសាសនានាប្រទេសម៉ាឡេសុី។
អ្នកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ខ្ញុំសូមបញ្ជាក់ទៅដល់មនុស្សមួយចំនួនដែលមិនទាន់យល់ (ថាពួកខ្ញុំ គឺជាជនជាតិខ្មែរ ជាពលរដ្ឋខ្មែរ ប៉ុន្តេពួកខ្ញុំកាន់សាសនាឥស្លាម”។ ខណៈ សារ៉េត គ្រីយ៉ា បានចេញមកបង្ហាញពីអារម្មណ៍ពិតមួយរបស់គាត់ថា៖
“ សូមកុំរើសអើង ព្រោះយើងជាខ្មែរដូចគ្នា គ្រាន់តែកាន់សាសនាផ្សេងៗគ្នាប៉ុណ្ណោះ គ្មានអ្នកណាចង់អោយកេីតឡេីងឡេីយ ពួកគាត់ក៏ជាជនរងគ្រោះដែរ គាត់ប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត អ្នកណាក៏ស្រលាញ់ជីវិតខ្លួនឯងដែរ។ សុំទោសបេីខ្ញុំនិយាយនេះធ្វើឲ្យប៉ះពាល់ដល់ ដល់អារម្មណ៍ពុកម៉ែបងប្អូន តែនេះជាពាក្យពិតចេញពីបេះដូង️ របស់ខ្ញុំ។ សូមអរគុណ “
គួរបញ្ជាក់ផងដែរថា រ៉ាហ្វាត់ នឹង គ្រីយ៉ា សុទ្ធតែបានជាប់ជាកីឡាករល្អបំផុតប្រចាំសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា រួមជាមួយកីឡាករ លី អារីហ្វីន របស់ក្លិបសូលទីឡូអង្គរ ដែលជាខ្មែរឥស្លាមដូចគ្នា៕