ខ្សែបម្រើ Cesc Fabregas ថាខ្លួនសម្រេចចិត្តផ្ទេរមក AS Monaco ដោយសារតែ Thierry Henry
ខ្សែបម្រើ Cesc Fabregas បានទម្លាយឲ្យដឹងថាខ្លួនសម្រេចចិត្តផ្លាស់ពីក្រុមតោខៀវ Chelsea មកកាន់ AS Monaco គឺដោយសារវត្តមានរបស់អតីតមិត្តរួមក្រុម Thierry Henry។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន Cesc Fabregas បាននិយាយថា៖ “ខ្ញុំមិនកុហកទេ ហេតុផលធំរបស់ខ្ញុំក្នុងការមកលេងនៅទីនេះគឺដោយសារ Henry ហៅខ្ញុំមក ព្រោះគាត់ចង់ឲ្យខ្ញុំលេងគ្រប់ប្រកួត គ្រប់នាទី។”
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញបានចុះកុងត្រារយៈពេល៣ឆ្នាំកន្លះជាមួយក្រុមដែលនៅក្របខ័ណ្ឌ Ligue 1 កាលពី២សប្តាហ៍ ក្រោយមិនស្ថិតនៅក្នុងបញ្ជីរបស់អ្នកចាត់ការ Maurizio Sarri។
យ៉ាងណាក្តី អតីតសមាជិក Arsenal & FC Barcelona បានលេងត្រឹមតែ៣ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Thierry Henry មុនពេលក្លឹបបញ្ចប់ដំណែង។