Barcelona ចាញ់ Almeria ខកឱកាសបង្កើនការនាំមុខ១០ពិន្ទុលើ Real
ក្រុមកំពូលតារាង Barcelona មិនអាចបង្កើនការនាំមុខ១០ពិន្ទុលើ Real Madrid នៅ La Liga ក្រោយចាញ់ម្ចាស់ផ្ទះ Almeria ១ទល់នឹង០។
El Bilal Toure ជាអ្នករកគ្រាប់បាល់ជ័យជម្នះដើម្បីបង្កើនក្ដីសង្ឃឹមក្នុងការគេចចេញពីតំបន់កាត់ចោល៊
នេះជាបរាជ័យលើកទី២ក្នុងសប្ដាហ៍តែមួយ ក្រោយចាញ់ Manchester United ធ្លាក់ពី Europa League។
មុនចាញ់ Man UTD ពួកគេមិនដែលចាញ់សោះក្នុងចំណោម១៨ប្រកួតពីគ្រប់កម្មវិធី។
ការចាញ់ Almeria ក៏បញ្ចប់ការឈ្នះ៧ប្រកួតជាប់គ្នានៅ La Liga សម្រាប់ក្រុមលោក Xavi ផងដែរ៕