ស្ងាត់ៗ Anthony Martial ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងសារជាថ្មីម្តងទៀត
ខ្សែប្រយុទ្ធ Anthony Martial របស់ Man UTD ត្រូវបានហៅចូលក្រុមជម្រើសជាតិបារាំងជាថ្មីដោយលោក Didier Deschamps។ ក្រុមមាន់គកនឹងប្រកួតជាមួយហូឡង់ នាពានរង្វាន់ Nations League ថ្ងៃទី១៦ខែវិច្ឆិកា មុនប៉ះ អ៊ុយរុយហ្គាយ ក្នុងជំនួបមិត្តភាពនៅថ្ងៃទី២៩ខែវិច្ឆិកា។
Martial មិនត្រូវបានជ្រើសរើសចូលបញ្ជីចុងក្រោយសម្រាប់ប្រកួត FIFA World Cup នៅរុស្ស៊ីដែល បារាំងក្លាយជាជើងឯកឡើយ។ អតីតយុវជន Monaco លេងអោយបារាំងលើកចុងក្រោយកាលខែមីនាឆ្នាំ២០១៨។
គ្រូបង្វឹកជម្រើសជាតិបារាំង លោក Deschamps និយាយថា៖ Martial មានសក្ដានុពលដ៏មិនគួរឱ្យជឿ ប៉ុន្តែគេមិនបានបង្ហាញវាទៀងទាត់ឡើយ។ អ្វីដែលគេកំពុងធ្វើនៅ Man UTD គឺកៀកនឹងអ្វីដែលគេអាចធ្វើបាន។គេជាកីឡាករវ័យក្មេង ប៉ុន្តែខ្ញុំសង្ឃឹមថានឹងឃើញភាពសំខាន់ដែលគេបង្ហាញចេញនៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះ៕