ប្រទេសកាតាបានចំណាយថវិកាមហាសាលច្រើនជាងប្រទេសណាៗទាំងអស់ក្នុងនាមជាម្ចាស់ផ្ទះ World Cup ២០២២
ក្នុងនាមជាម្ចាស់ផ្ទះដែលមានសិទ្ធិទទួលរៀបចំការប្រកួតបាល់ទាត់ពិភពលោក បើនិយាយឲ្យចំគឺត្រូវចំណាយថវិកាជាច្រើនបីលានដុល្លារ ដើម្បីរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន តែក៏ទទួលបានផលប្រយោជន៍ជាច្រើនត្រឡប់មកវិញផងដែរ តាមរយៈការលក់សិទ្ធិផ្សាយបន្តផ្ទាល់ លក់សំបុត្រចូលទស្សនា ពិសេសបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកស្គាល់ប្រទេសរបស់ខ្លួនកាន់តែច្រើន។ល។
បើយើងគិតត្រឹមម្ចាស់ផ្ទះ FIFA World Cup ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បួង ប្រទេសមួយនេះបានចំណាយថវិកាចំនួន ៣.៦ បីលានដុល្លា។ FIFA World Cup ២០១៤ ដែលប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះបានចំណាយថវិកាអស់ចំនួន ១៥ បីលានដុល្លា។ FIFA World Cup ២០១៨ ដែលប្រទេសរុស្សីធ្វើជាម្ចាស់ផ្ទះបានចំណាយថវិកាអស់ចំនួន ១១.៦ បីលានដុល្លា។ ជាក់ស្តែងការប្រកួតបាល់ទាត់ FIFA World Cup ២០២២ នៅប្រទេសកាតា ដោយសារតែប្រទេសស្តេចប្រេងមួយនេះជម្នះចង់ធ្វើជាម្ចាស់ផ្ទះពេក បានចំណាយថវិកាសាងសងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរហូតបានចំណាយថវិកាអស់ចំនួន ២២០ បីលានដុល្លា ពោលគឺគុណនិង៦១ដងនៃម្ចាស់ផ្ទះ ២០១០, គុណនិង ១៤.៦ ដងនៃម្ចាស់ផ្ទះ ២០១៤, គុណនិង 16 ដងនៃម្ចាស់ផ្ទះ ២០១៨។
សូមបញ្ជាក់ថា បើមិនប្រែប្រួលនោះទេ ព្រឹត្តិការណ៍បាលទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់ទៅវិញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ក្នុងនោះកាតាបានរៀបចំកីឡដ្ឋានចំនួន៨បំពាក់ដោយប្រព័ន្ធបច្ចេកវិជ្ជាទំនើបៗនៅទីនោះផងដែរ៕