
Barca ចង់វ៉ៃចេញកីឡាករដល់ទៅ១២នាក់
រដូវកាលមិនទាន់ចប់នៅឡើយទេ ប៉ុន្តែ FC Barcelona បានធ្វើការលើផែនការផ្ទេររដូវក្តៅរបស់ពួកគេមួយរយៈរួចទៅហើយ។ Lautaro Martinez គឺជាគោលដៅចម្បង ប៉ុន្តែពួកគេក៏ត្រូវការដាក់លក់កីឡាករដើម្បីបានប្រាក់ និងជម្រុះនរណាដែលមិនសូវផ្ដល់ទំនុកចិត្ត។
បច្ចុប្បន្នកីឡាករមួយចំនួនមិនមាននៅក្នុងផែនការរបស់លោក Quique Setien ឡើយ ខណៈកីឡាករខ្លះក៏ត្រៀមវិលត្រលប់ពីលក្ខខណ្ឌខ្ចី។
ជាក់ស្ដែង មានកីឡាករសរុបចំនួន ១២ នាក់នៅក្នុងបញ្ជីលក់ចេញនៅរដូវក្តៅនេះ។ អ្នកទាំងនោះមាន Neto, Nelson Semedo, Samuel Umtiti, Junior Firpo, Ivan Rakitic , Arturo Vidal, Ousmane Dembele និង Martin Braithwaite, Carles Alena, Rafinha Alcantara, Jean-Clair Todibo និង Philippe Coutinho ។
Barcelona នឹងលក់កីឡាករទាំងអស់នេះជាថ្នូរនឹងសាច់ប្រាក់ដែលនឹងដោះស្រាយហិរញ្ញវត្ថុក្លិប។ មិនត្រឹមតែជំរុញហិរញ្ញវត្ថុរបស់ Barca នោះទេ វានឹងអនុញ្ញាតឲ្យពួកគេកក់ក្ដៅក្នុងការទិញកីឡាករ។
យ៉ាងណា វាទំនងពិបាកទៅរួចក្នុងការលក់ចេញកីឡាករដល់ទៅ១២នាក់អំឡុងទីផ្សារដោះដូរមួយលើក៕