
លេចព័ត៌មានថា Raiola មិនទាន់លាចាកលោកទេ!
ប្រភពពី Daily Mail ផ្សាយថា លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ មិនទាន់ទទួល.មរណភាពទេ។
ការបញ្ជាក់នេះកើតឡើងបន្ទាប់ពីព័ត៌មានថា លោក Mino Raiola បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះដោយសារបញ្ហាសុខភាព។ តែយ៉ាងណា Daily Mail បានស្រង់ប្រភពពីព័ត៌មានផ្សេងមកថា លោក Raiola កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
បុរសជនជាតិអ៊ីតាលីខាងលើជាអ្នកគ្រប់គ្រងការផ្ទេររបស់កីឡាករល្បីដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haalandf, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងគីឡូធ្ងន់មួយចំនួនទៀត។
បុរសវ័យ៥៤ឆ្នាំបានដើរតួយ៉ាងសំខាន់លើការផ្ទេរកីឡាករថ្លៃៗជាច្រើន ដូចជាការបំបែកកំណត់ត្រារបស់ Pogba ពី Juventus ទៅ Manchester United ជាដើម។ ទន្ទឹមនឹងនេះ ក៏មានកំណត់ត្រាធំៗមួយចំនួនទៀតដែរ៕