U23 កម្ពុជាបង្ហាញឯកសណ្ឋានសម្រាប់ប្រកួតស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញឯកសណ្ឋានសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ សម្រាប់យុទ្ធនាការស៊ីហ្គេម ២០២១ នៅក្រុងហាណូយ ប្រទេសវៀតណាម។
សំណេរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា “៖នេះជាឯកសណ្ឋានប្រកួតដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ការប្រកួតកីឡាសុីហ្គេម គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានក្រុមហ៊ុន FBT ជាដៃគូឧបត្ថម្ភ។ អាស្រ័យហេតុនេះក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក៏ដូចជាអត្តពលិកផ្សេងៗ ដែលចូលរួមប្រកួតកីឡាសុីហ្គេម នឹងត្រូវប្រើប្រាស់ឯកសណ្ឋានដៃគូឧបត្ថម្ភរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។”
គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ U23 កម្ពុជាបើកឆាកតទល់ឡាវ នៅថ្ងៃទី០៩ ខែឧសភា៕