Talal Haji ក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Asian Cup
Talal Haji បានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ AFC Asian Cup នៅពេលដែលរូបគេបានបង្ហាញខ្លួនក្នុងប្រកួត ០-០ រវាងអារ៉ាប៊ីសាអូឌីត និងថៃ កាលពីថ្ងៃទី២៥ ខែមករា។
នៅអាយុ ១៦ ឆ្នាំ និង១៣១ថ្ងៃ Haji បានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយនៅក្នុងអាជីព។ ទេពកោសល្យរបស់កីឡាករវ័យក្មេងក្លឹប Al Ittihad ត្រូវបាននាំយកមកលើទីលានដោយគ្រូបង្វឹក Roberto Mancini នៅនាទីទី៦៤។
កីឡាករដែលមានដើមកំណើតនៅសូម៉ាលីត្រូវបានអ្នកជំនាញរំពឹងទុកយ៉ាងខ្លាំងពេលចូលលេងក្នុងក្រុម U17 អារ៉ាប៊ីសាអូឌីតកាលពីពីរឆ្នាំមុន។ គេរកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៣កសម្រាប់ក្រុម U17 អារ៉ាប៊ីសាអូឌីត។
កាលពីឆ្នាំមុន តារាកើតឆ្នាំ ២០០៧ ក៏ជាប់ឈ្មោះក្នុងក្រុម U23 អារ៉ាប៊ីសាអូឌីតដែរ។
អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2034 ហើយ Haji អាចមានឱកាសនៅពេលនោះ៕