Emery ចង់ឈ្នះពាននៅ Aston Villa
លោក Unai Emery អ្នកចាត់ការថ្មី Aston Villa អះអាងមុនការប្រកួត Premier League តទល់ Manchester United ថា ចង់ឈ្នះពានរង្វាន់នៅទ្រនំថ្មីមួយនេះ។
បុរសជនជាតិអេស្ប៉ាញបានឈានជើងមកកាន់ Premier League ជាលើកទី២ ក្រោយធ្លាប់កាន់ការងារនៅ Arsenal ពីចន្លោះខែឧសភា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩។
“ក្ដីស្រមៃរបស់ខ្ញុំ គឺឈ្នះពាននៅ Aston Villa។ នេះជាការប្ដេជ្ញាផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយមួយទៀត គឺយើងចង់លេងពានកម្រិតអឺរ៉ុប។”
លោក Emery បានដឹកនាំ Arsenal ឡើងផ្ដាច់ព្រ័ត្រ Europa League កាលឆ្នាំ២០១៩ តែចាញ់ Chelsea ហើយអត់បានលេង Champions League។ លោកត្រូវបានដកចេញពីតំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយដឹកនាំបានត្រឹម១៨ខែ។ យ៉ាងណា លោកទទួលបានជោគជ័យនៅ Villarreal ដោយដឹកនាំក្រុមនេះឈ្នះ Europa League រដូវកាល២០២០/២០២១៕