Seri ចាកចេញពី Fulham អាចជាជម្រើសដ៏ល្អមួយសម្រាប់អនាគត
(BC-99)
ខ្សែបម្រើ Jean-Michel Seri របស់ក្រុម Fulham កំពុងតែសង្ឃឹមថានឹងទទួលបានឱកាសថ្មីជាមួយក្រុម Bordeaux ។
Seri បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងទៅលេងឱ្យ Bordeaux រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកធ្វើការប្រកាសជាព័ត៌មានកាលពីម្សិលមិញ។
ខ្សែបម្រើកណ្តាលជម្រើសជាតិកូឌីវ័រវ័យ ២៩ឆ្នាំរូបននេះបាននិយាយឱ្យដឹងថា “ខ្ញុំមានការសន្ទនាវិជ្ជមានជាមួយ Alain Roche នាយករបស់ក្លិប Bordeaux ដែលមានទិសដៅស្របគ្នាជាច្រើន។ អនាគតរបស់ខ្ញុំនៅបារាំងនឹងឋិតក្នុងភាពវែឆ្ងាយប្រសិនបើយើងឈរលើទស្សនៈវិស័យតែមួយ។”
សូមបញ្ជាក់ដែរថា Jean-Michel Seri ជាកីឡាករដែលមានបទពិសោធន៍លេងឱ្យក្លិបបារាំង Nice ចំនួន៣រដូវកាលមកដែរហើយពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨។ រូបគេក៏ធ្លាប់លេងនៅលីគកំពូលប្រទេសព័រទុយហ្កាល់ Ferreira ផងដែរ។