ចាប់ដៃគូត្រឹមត្រូវ អាយអេសអាយដង្កោសែនជ័យទទួលបានកីឡដ្ឋានដ៏ស្រស់ស្អាត និងគុណភាព
ដូចបានដឹងហើយថា អាយអេសអាយដង្កោសែនជ័យបានដំណើរការផ្ទាល់ខ្លួន គឺ AIA Stadium KMH Park កាលខែតុលា កន្លងទៅដើម្បីបំពេញតាមលក្ខខណ្ឌក្រុមហ៊ុន Cambodian Premier League។
ដំណើរការសាងសង់មានរយៈពេលតែ៥ខែប៉ុណ្ណោះ តែប្រកបដោយគុណភាពខ្ពស់ និងស្រស់ស្អាតខ្លាំង។
សមិទ្ធផលដ៏ពិសេសនេះបានមកពីការចាប់ដៃគូដ៏ជំនាញ នោះ គឺក្រុមហ៊ុនឯកជនហ្វ៊ូស៊ីន ក្រុមហ៊ុន ហ្វ៊ូស៊ីន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការ រៀបចំ រចនា និងសាងសង់ រួមទាំងការធ្វើផែនការមេនៃកីឡាដ្ឋាន កន្លែងអង្គុយមើល បន្ទប់បរិក្ខារ និងការសម្របសម្រួលគម្រោងជាមួយនឹងការសាងសង់វាលស្មៅ។
ក្រុមរងជើងឯក Cambodian League 2 ២០២២សង្កត់ធ្ងន់ថា រាល់ការរចនា នូវគ្រឿងបង្គុំ និង សម្ភារះសំខាន់ៗនៅក្នុងកីឡាដ្ឋាន សុទ្ធសឹងតែបានគិតគូរទុកជាមុន និងរិះរកនូវវិធីដែលលឿន និង សន្សំសំចៃបំផុត ពីក្រុមហ៊ុនដែលជាចំនុចពិសេសមួយ ដែលគ្រប់ម្ចាស់គម្រោងទាំងអស់តែងតែចង់បាន៕