UEFA អាចពិន័យ Neymar ៣ប្រកួតក្រោយប្រើពាក្យមិនសមរម្យពេល PSG ចាញ់ Man UTD
ខ្សែប្រយុទ្ធ Neymar អាចនឹងរងបម្រាម៣ប្រកួត បន្ទាប់ពីទទួលបានការចោទពីស្ថាប័ន UEFA លើបទ “ជេរប្រមាថ ឬ វាយប្រហារទាំងកម្រោល” លើអាជ្ញាកណ្ដាល ក្រោយពេលដែល PSG បានចាញ់ Manchester United នៅជើងទី២ហើយជ្រុះចេញពីពានរង្វាន់ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ។
កីឡាករប្រេស៊ីលដែលមិនបានចូលលេងក្នុងជំនួបនេះដោយសាររបួស បានរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដែលបានសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ទៅក្រុមបិសាចក្រហមនៅចុងម៉ោង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រសិនបើ Neymar ត្រូវបានរកឃើញថាពិតជាមានកំហុសពិតមែន កំលោះកូនមួយរូបនេះអាចជាប់បម្រាមចំនួន៣ប្រកួតក្នុងពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី១នេះនៅរដូវកាលក្រោយ។