Bayern Munich របូតអស់២ពិន្ទុទៀតនៅ Bundesliga
Bayern Munich បានរបូតអស់២ពិន្ទុទៀតហើយក្នុងក្របខណ្ឌ Bundesliga ក្រោយស្មើ Freiburg ២ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤។
Christian Gunter រកបានគ្រាប់បាល់ពីចម្ងាយឱ្យម្ចាស់ផ្ទះ Freiburg នាំមុខនាទី១២ តែ Mathys Tel បញ្ចប់ទីយ៉ាងល្អតាមស្មើសម្រាប់ក្រុមភ្ញៀវ៣៥។
ដល់នាទី៧៥ Jamal Musiala ស៊ុតឱ្យក្រុមលោក Thomas Tuchel នាំមុខវិញ។ យ៉ាងណា Lucas Holer volley យ៉ាងស្អាតឱ្យម្ចាស់ផ្ទះយកបានមួយពិន្ទុ។
ដូច្នេះ Bayern Munich តាម៧ពិន្ទុពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលត្រូវប៉ះ Cologne នៅថ្ងៃអាទិត្យ៕