Gareth Bale មើលទៅចេញពី Real Madrid មិនរួចទេ ដោយសារមូលហេតុមួយសោះ
យោងតាមសារព័តមាន BBC បានចេញផ្សាយថា រឿងរ៉ាវក្នុងការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធ Gareth Bale ទៅកាន់ក្របខ័ណ្ឌកំពូលប្រទេសចិនត្រូវបានបរាជ័យ។
ដូច្នេះមានន័យថា កីឡាករជនជាតិវែល និងស្ថិតនៅជាមួយស្តេចសបន្តទៀត ក្រោយពីកុងត្រាទិញដូររវាង Real Madrid និង Jiangsu Suning មិនអាចដំណើរការទៅមុខទៀតបាន។
នៅពីក្រោយការចរចារមិនបានសម្រេចនេះ មានពាក្យចរចាមអារា៉មមកថា Real Madrid មិនពេញចិត្តនិងសំណើររបស់ភាគីប្រទេសចិនព្រោះចង់បានតម្លៃខ្ពស់អោយសាកសមនិងសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ។
ប៉ុន្មានថ្ងៃមុន Bale ត្រូវបានគេរំពឹងថានិងក្លាយជាកីឡាករដែលទទួលបានតម្លៃពលកម្មថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោកគឺ ១លានផោនក្នុងមួយសប្តាហ៍ បើសិនជាផ្ទេរទៅកាន់ក្រុម Jiangsu Suning បានសម្រេច។ ប៉ុន្តែពេលនេះអ្វីៗមានការប្រែប្រួលទៅវិញ។
គួរបញ្ចាក់ថាទីផ្សារដោះដូរកីឡាករក្នុងប្រទេសចិន និងត្រូវបិទទ្វារនៅថ្ងៃពុធ ទី៣១នេះហើយ។ វាអាចទៅរួចដែរ បើសិនជាភាគីទាំងពីរហ៊ានបើកការចរចាររឿងបន្ថែមតម្លៃខ្លួននោះ៕