Paul Ince “ អ្នកណាធ្វើការនៅ Man Utd ក៏បានដែរ កុំអោយតែអតីតកីឡាករ Liverpool ”
(BC-99)
សាជាថ្មីម្តងទៀតលោក Paul Ince ដែលជាអតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United បានចេញមកព្រមានថាចាប់ពីអំណិះតទៅមុខដំណែងរបស់ Ole Gunnar Solskjaer គឺជាកៅអីដ៏ក្តៅ។
បើទោះជាបានដឹកនាំក្រុម៩ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់ក៏ពិតមែន តែមិនមែនបានន័យថា Solskjaer ពិតជាសាកសមក្នុងការមកកាន់ដំណែងពេញសិទ្ធជាអ្នកចាត់ការក្រុម Manchester United ឡើយ។ នេះគឺជាការលើកឡើងរបស់ Paul Ince ដែលប្រហែលជាលោកឃើញនូវភាពកម្សោយផ្សេងទៀតរបស់អតីតសិស្សប្អូនរួមក្រុមដែលជាបុរសសញ្ជាតិ ណ័រវេស៍ រូបនេះត្រូវតែផ្លាស់ប្តូរនឹងត្រូវតែអភិវឌ្ឍៃន៍។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងកម្មវិធីជជែកកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍កីឡាលោក Ince ដែលជាកីឡាកររួមជំនាន់ជាមួយលោក Steve Bruce និង Mark Hughes បាននិយាយទៀតថា វាដូចជាឆាប់ពេកទេដឹងនូវពេលដែលអ្នកគិតថានឹងប្រគល់អ្វីៗទាំងអស់អោយទៅគេ(Solskjaer)។
ក៏ប៉ុន្តែសម្រាប់ Paul Ince ដែរក៏បានទទួលស្គាល់ថា Solskjaer ពិតជាមានស្នាដៃល្អ ហើយគេអាចនឹងក្លាយជាអ្នកចាត់ការទូរទៅរបស់ Manchester United ពេញសិទ្ធនៅពេលដែលគេបញ្ចេញថ្វីដៃក្នុងការដឹកនាំកាន់តែល្អជាងនេះ។
ជាងនេះទៅទៀតលោក Paul Ince បាននិយាយនូវពាក្យមួយឃ្លាដែលគួរអោយភ្ញាក់ផ្អើលថា សម្រាប់លោកអ្នកណាចូលមកធ្វើការនៅ Manchester United មិនសំខាន់នោះទេ កុំអោយតែជាអតីតកីឡាកររបស់ Liverpool។ និយាយរួចលោកក៏សើចពេញទំហឹង(លោកក៏ជាអតីតកីឡាករ Liverpool មួយរូបដែរនៅពេលក្រោយមកទៀត)។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឱកាសក្នុងការគ្រងជើងឯកពានរង្វាន់ធំៗរបស់ Manchester United នៅមិនទាន់អស់នៅឡើយទេបើទោះពួកគេឋិតនៅចំណាត់លេខ៦ចាញ់ក្រុម Liverpool ដល់ទៅ១៦ពិន្ទុក៏ដោយព្រោះពួកគេនៅសល់ការប្រកួតចំនួន១៤ដងទៀត។ រីឯពានរង្វាន់ UCL និង FA Cup ក៏ពួកគេនៅឱកាសនៅឡើយដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$