Thiago Alcantara ត្រូវនៅដាច់ដោយឡែកពីគេក្រោយតេស្ដឃើញកូវីដ១៩
Thiago Alcantara ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ និងត្រូវដាក់ឲ្យនៅដោយឡែកមួយរយៈសិន។
កីឡាករវ័យ ២៩ ឆ្នាំទើបតែបានចុះកុងត្រាជាមួយ Liverpool ពី Bayern Munich និងបានបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងជ័យជម្នះ ២-០ លើ Chelsea ។
គេបានអវត្តមានក្នុងការប្រកួត EFL Cup តទល់ Lincoln និង Premier League ជាមួយ Arsenal។
Liverpool បាននិយាយថា Thiago បានបង្ហាញរោគសញ្ញាតិចតួចនៃវីរុស តែមានសុខភាពល្អ ហើយកំពុងធូរស្បើយ។
សេចក្តីថ្លែងការណ៍នៅលើទំព័រហង្សក្រហមបានបន្ថែមថា “ក្លិបបន្តអនុវត្តតាមរាល់ពិធីសារទាំងអស់ដែលទាក់ទងនឹងការការពារកូវីដ១៩ដោយតម្រូវឲ្យកីឡាករជម្រើសជាតិអេស្ប៉ាញខាងលើនៅដោយឡែកទៀតសិន។”
កាលពីថ្ងៃចន្ទ Premier League បានប្រកាសថាមនុស្ស១០នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩៕